ក្រុមហេសបូឡាបានរាយការណ៍ពីការប៉ះទង្គិចគ្នារវាងយុទ្ធជនរបស់ខ្លួន និងទាហានអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ បើទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមរវាងចលនាគាំទ្រអ៊ីរ៉ង់ និងអ៊ីស្រាអែលក៏ដោយ។ ក្រុមហេសបូឡា បាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួន “បានជួបនឹងកងកម្លាំងរបស់សត្រូវអ៊ីស្រាអែល ដែលប៉ុនប៉ងឆ្ពោះទៅកាន់គែមនៃទីលានកណ្តាលនៃទីក្រុង Haddatha” ។ ក្រុមបានបន្ថែមថា ការប៉ះទង្គិចនៅតែបន្តកើតមាននៅពេលដែលសេចក្តីថ្លែងការណ៍ត្រូវបានចេញផ្សាយ។
ក្រសួងសុខាភិបាលលីបង់បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា មនុស្សយ៉ាងតិច១០នាក់ រួមទាំងស្ត្រី៣នាក់ និងកុមារ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងនៃប្រទេស។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីប្រជុំជន Deir Qanoune al-Nahr ក្នុងតំបន់ Tire ដំបូងបានឆក់យកជីវិតមនុស្សចំនួន 10 នាក់ រួមទាំងកុមារ 3 នាក់ និងស្ត្រី 3 នាក់ និងរបួស 3 នាក់ រួមទាំងកុមារផងដែរ” ។
ព័ត៌មានបន្ថែមសូមតាមដាន…






