វាជាថ្ងៃព្រហស្បត្តិ៍ដ៏ខ្មៅងងឹតសម្រាប់រដ្ឋធានីអ៊ុយក្រែន។ ចាប់តាំងពីល្ងាចថ្ងៃពុធមក មានការវាយប្រហារតាមផ្លូវអាកាសដ៏អាក្រក់បំផុតមួយទៅលើអ្នកស្រុកនៅទីក្រុងគៀវក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះ។ ប្រមុខរដ្ឋបាលយោធារបស់ទីក្រុង លោក Tymur Tkachenko និយាយអំពីចំនួនអ្នកស្លាប់ជាង ២០នាក់ និងរបួស ៨០នាក់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ជាមួយនឹងកាំជ្រួចផ្លោង និងយន្តហោះគ្មានមនុស្សបើក។
អគារនានាបានញ័រពេញមួយយប់រហូតដល់ព្រឹកព្រលឹម សំឡេងបន្លឺឡើង ប៉ុន្តែយើងនៅមានជីវិត វាជាយូរមកហើយដែលយើងជួបប្រទះរឿងបែបនេះ…






