បើកលឿនមិនប្រយ័ត្ន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ឆេះយ៉ាងសន្ធោសន្ធៅ ស្លាប់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:45
ថ្ងៃទី4 ខែJanuary ឆ្នាំ2025
សន្តិសុខ និងសង្គម

ក្រុងតាខ្មៅ ៖ រថយន្ត តូយ៉ូតាព្រូស មួយគ្រឿង បើកលឿនមិនប្រយ័ត្ន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យមនុស្ស ២នាក់ ស្លាប់ភ្លាមៗកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ វេលាម៉ោង ០៣និង០០ នាទី ទាបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ទី១-ឈ្មោះ ខៃ សោភ័ណ្ឌ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ធី ស្រីលីន ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ បាន សុងហេង ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្តម៉ាក ព្រូស ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-1735​ ៕

 

Loading...