អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ កំពុងជិះម៉ូតូឆ្លងផ្លូវ ត្រូវឡានបុកស្លាប់ នៅស្តុបទួលព្រ
​ដោយ វត្តភ្នំ ម៉ោង 10:05
ថ្ងៃទី25 ខែDecember ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសជាអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តព្រុស មួយគ្រឿង បើកក្នុងល្បឿនលឿន បុកពេញទំហឹង បណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៩:៥០ នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចស្តុបទួលព្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស សំណាង អាយុ ៣០ឆ្នាំជាង មុខរបរ អ្នកដឹកជញ្ជូនម្ហូបអាហារ មានស្រុកកំណើត នៅខេត្តស្វាយរៀង ។ មុន ពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿងម៉ាក តូយូតា ព្រុស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2BK-0854 ធើ្វដំណើរក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន ជ្រុលទៅម៉ូតូអគ្គីសនី មួយគ្រឿង ពណ៌ខ្មៅ ពេលកំពុងជិះឆ្លងផ្លូវ បណ្ដាលឲ្យជនរងគ្រោះ ដួលបោកក្បាលនឹងផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម៕

Loading...