ឡានលុចស៊ីស បើកបុកជាមួយម៉ូតូនៅផ្លូវបំបែកជា៤ ពេញទំហឹង បុរសម្នាក់រងរបួសធ្ងន់
ខណ្ឌដូនពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារ រថយន្តលុចស៊ីស មួយគ្រឿង បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន មកបុកពេញទំហឹង ពេលកំពុងជិះម៉ូតូ កាលពីវេលាម៉ោង ៩និង៤០ នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយវិថី ព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញរថយន្តលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1164 បើកតាមវិថីព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែក រថយន្តក៏បានស៊ីញ៉ូបត់ឆ្វេង គោលបំណងទៅផ្លូវលេខ៨៤ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CZ-0941 ទិសដៅពីជើងទៅត្បូង មកបុកចំពីមុខរថយន្តពេញទំហឹង បណ្តាលឲ្យ ម្ចាស់ម៉ូតូរងរបួសធ្ងន់ រីឯម្ចាស់រថយន្តបង្ក បានចុះពីលើរថយន្ដគេចខ្លួនបាត់៕
Loading...