ម៉ូតូ ADV បុកម៉ូតូហុងដាឌ្រីម កំពុងឆ្លងផ្លូវមួយទំហឹង រងរបួសធ្ងន់ស្រាល ៣នាក់
​ដោយ វត្តភ្នំ ម៉ោង 10:54
ថ្ងៃទី14 ខែSeptember ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះឆ្លងផ្លូវត្រូវម៉ូតូ ADV បុកមួយទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៩និង២០ នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទល់មុខ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ តាមបណ្តោយផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

មុនពេលកើតហេតុ គេបានឃើញបុរស ២នាក់ ឪពុកកូន បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-8478 ធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពី ជើងទៅត្បូង ហើយបានបត់ឆ្វេងឆ្លងផ្លូវបញ្ឆិត ក្នុងគោលបំណង ទៅច្រកចូល ក្នុងផ្ទះ ក៏មានបុរសម្នាក់ទៀត បានជិះម៉ូតូម៉ាកហុងដា ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KU-2771 បោះពួយតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើង ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ដែលកំពុងឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឱ្យម៉ូតូទាំង២គ្រឿង រងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ អ្នកជិះម៉ូតូ ADV រងរបួសបែកក្បាល ហូរឈាមសន្លប់ស្តូកស្តឹង៕

Loading...