កំពុងបើកលឿន ស្រាប់តែផ្ទុះកង់ក្រោយ ក្រឡាប់ផ្ងារជើង ចាក់ត្រីចោលពេញផ្លូវ
​ដោយ វត្តភ្នំ ម៉ោង 11:11
ថ្ងៃទី13 ខែSeptember ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ រថយន្តម៉ាក KIA ដឹកត្រីមួយគ្រឿង បើកក្នុងល្បឿនលឿន ស្រាប់តែផ្ទុះកង់ក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ចាក់ត្រីពេញផ្លូវ រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ

មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក KIA មួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2R-0390 បានដឹកត្រីពេញរថយន្ត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូង ក្នុងយ៉ាងលឿន ស្រាប់តែផ្ទុះកង់មុខ ចំហៀងខាងស្ដាំ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ចាក់ត្រីពេញផ្លូវ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ទេ៕

Loading...