ជិះម៉ូតូលឿនជ្រុលទៅបុក រថយន្តធុនធំ សណ្ដោងកុងតឺន័រ ពីក្រោយពេញទំហឹង ស្លាប់មួយរំពេច
ខណ្ឌដង្កោ ៖ បុរសម្នាក់ បានបោកក្បាលនិងរថយន្ត ស្លាប់មួយរំពេច ដោយសារជិះម៉ូតូយ៉ាងលឿន ជ្រុលទៅបុក រថយន្តធុនធំ សណ្ដោងកុងតឺន័រ ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ២១:៣០ នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុច មុខបុរីឡាក់ឃីវ័ន ផ្លូវ ៥០ម៉ែត្រ ស្ថិតនៅក្នុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាក ហុងដាសេ១២៥ ព៌ណខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-5275 បើកបរដោយឈ្មោះ ម៉ន ឡាត់ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ផ្ទះលេខ៧ ភូមិបឹងត្របរ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុ។ ភាគីរថយន្តធុនធំ សណ្ដោងកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 4A-4746 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ បើករថយន្តគេចពីកន្លែងកើតហេតុ តែក៏ត្រូវបានពលរដ្ឋ ថតបានផ្លាកលេខ ទុកឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវផងដែរ៕
Loading...