បើកម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីក្រោយឡាន ដែលបម្រុងឆ្លងផ្លូវ រងរបួសហូរឈាមជោគខ្លួន
ខណ្ឌពោធិ៍សែនជ័យ ៖ នារីម្នាក់ បើកម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿង ដែលបម្រុងឆ្លងផ្លូវ បណ្តាលឱ្យរងរបួស បែកត្របកភ្នែកស្តាំ ហូរឈាមជោគខ្លួន កាលពីម៉ោង ៧ យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខសាលាសង្កាត់កាកាបទី១ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GO-4155 ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តម៉ាក តូយ៉ូតា Rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2062 បើកដោយបុរជនជាតិចិន ក្នុងទិសដៅពីកើតទៅលិច បម្រុងបត់ឆ្លងផ្លូវ បណ្តាលឱ្យនារីអ្នកបើកម៉ូតូ រងរបួសបែកត្របកភ្នែកស្តាំ ហូរឈាមជោគខ្លួន ចំណែកម៉ូតូរួញមួយកំណាត់មុខ រីឯរថយន្តបែកស្តុបខាងឆ្វេង៕
Loading...