ផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យ ឆាបឆេះតូបលក់ដូរ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង
ស្រុកជ័យសែន ៖ ដោយសារផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យ បណ្ដាលឱ្យឆាបឆេះ តូបលក់ដូរ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ហើយបុរសម្នាក់ បានរងរបួស រលាកពេញខ្លួន ពេលចូលទៅជួយពន្លត់ភ្លើង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៤៖៣០ នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះ ផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន ២ខ្នង ខូចខាតអស់ទាំងស្រុង និង ៣ខ្នងទៀត ខូចខាតអស់ប្រហែល ៤០ ភាគរយ បណ្ដាលមកពីផ្ទុះធុងហ្គាស។ សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ រិន សំបូរ អាយុ ៤០ឆ្នាំ ជាអ្នកលក់និងដូរហ្គាស ធុងហ្គាស មានសភាពចាស់ មានច្រែះ ស្របពេលអាកាសធាតុ ឡើងដល់ ៤២អង្សា បង្កឲ្យមានបញ្ហាតែម្តង៕
Loading...