សង្ស័យងងឹតមុខ បើកឡានទៅបុក កង់បីឥណ្ឌា ខ្ទាតជិត ១០ម៉ែត្រ ជិតរង្វង់មូល សម្តេចព្រះសង្ឃរាជ ជួនណាត
​ដោយ វត្តភ្នំ ម៉ោង 09:25
ថ្ងៃទី22 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសចំណាស់ម្នាក់ បើករថយន្តតាមផ្លូវសុខៗ សង្ស័យងងឹតមុខ ក៏រេចង្កូតទៅបុក កង់បីឥណ្ឌា ពេញទំហឹង បណ្តាលឱ្យខ្ទាតជិត ១០ម៉ែត្រ រងការខូចខាត បង្កការភ្ញាកើផ្អើល កាលពីវេលាម៉ោង ០៨និង៤០ នាទីយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុច ជិតរង្វង់មូល សម្តេចព្រះសង្ឃរាជ ជួនណាត ស្ថិតក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មុនដំបូង គេឃើញកង់បីឥណ្ឌា មួយគ្រឿង ពណ៌ក្រហម កំពុងឈប់នៅលើចិញ្ចឹមផ្លូវ ក្បែរនិងណាហ្គាវើល២ ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាក តូយូតា ហ៊ីឡុច រ៉េវូរ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-1246 បើកបរដោយបុរសចំណាស់ម្នាក់ តាមបណ្តោយផ្លូវ ព្រះសីហនុ មកដល់ចំណុច ជិតនិងរង្វង់មូល សម្តេចព្រះសង្ឃរាជ ជួនណាត ក៏ស្រាប់តែចង្កូតទៅបុក កង់បីឥណ្ឌា ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយ បណ្តាលអោយ កង់បីខ្ទេចមួយចំហៀង ហើយរថយន្ត រងការខូចខាត ចំហៀងខាងឆ្វេង ផ្នែកខាងមុខនៃរថយន្ត ទាំងស្រុង៕

Loading...