ជិះម៉ូតូលឿន ទៅបុកពីក្រោយឡានធំដែលខូច ឈប់ចតលើស្ពានព្រែកព្នៅ ស្លាប់និស្សិតស្រីឆ្នាំទី ៤
​ដោយ វត្តភ្នំ ម៉ោង 08:50
ថ្ងៃទី19 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ និស្សិតស្រីឆ្នាំទី ៤ម្នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀត ជាអ្នករួមដំណើរ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារជិះម៉ូតូឌុបគ្នា ឡើងស្ពានព្រែកព្នៅ ទៅបុកពីក្រោយរថយន្តធុនធំ ដែលខូចចតនៅលើស្ពាន កាលពីវេលាម៉ោង ៩:៣០ នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ចំនុចលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពនារីរងគ្រោះ ឈ្មោះស្រីស អាយុជាង ២០ឆ្នាំ ជានិស្សិតរៀនឆ្នាំទី៤ ។ មុនពេលកើតហេតុ គេឃើញរថយន្តធុនធំ មួយគ្រឿង ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-1407 បានចតនៅលើស្ពាន តាំងពីព្រឹក ដោយរថយន្តខូច ហៅជាងមកជួសជុល ស្រាប់តែមាននារី ២នាក់ បានជិះម៉ូតូម៉ាកហុងដាប៊ីត មួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 1AB-4881 តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ រួចឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យជង់ក្បាល ចំនិងកាងរថយន្ត ស្លាប់បាត់បង់ជីវិត និងរងរបួស៕

Loading...