ទាក់ដៃចង្កូតដួលម៉ូតូ ខ្ទាតចូលក្រោមកង់ឡានធំ កិនមួយកំណាត់ខ្លួន ស្លាប់មួយរំពេច
​ដោយ វត្តភ្នំ ម៉ោង 10:05
ថ្ងៃទី11 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារ បើកម៉ូតូលឿន ទាក់ដៃចង្កូតនឹងរថយន្ត ដែលធ្វើដំណើរស្របគ្នា បណ្ដាលឱ្យដួលម៉ូតូ ចូលក្រោមកង់រថយន្ត កិនមួយកំណាត់ខ្លួន ចំណែករថយន្ត បើករត់គេចបាត់ស្រមោល កាលពីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ មិនស្គាល់អត្តសញ្ញាណម្នាក់ បើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-2820 តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយ រថយន្តធុនធំមួយគ្រឿង មិនចាំស្លាកលេខ ដែលធ្វើដំណើរស្របទិសគ្នា ពីត្បូងទៅជើង បណ្តាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះ បានខ្ទាតចូលក្រោមកង់រថយន្ត កិនមួយកំណាត់ខ្លួន ពីចង្កេះមកចុងជើង ស្លាប់ភ្លាមៗ ចំណែករថយន្តបង្ក បានបើកគេច បាត់ស្រមោល៕

Loading...