ប្រាប់អ្នកជិតខាងថា បន្ទប់នាងមានខ្មោចលង ហើយលោតពីលើ អគារជាន់ទី៥ បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 09:58
ថ្ងៃទី1 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ នារីម្នាក់វ័យជាង ៣០ឆ្នាំ បានប្រាប់អ្នកជិតខាងថា បន្ទប់នាងមានខ្មោចលង ហើយសម្រេចចិត្ត បញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើ អគារជាន់ទី៥ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវបេតុងក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សពមានឈ្មោះ ភ័ក្រ ភេទស្រី អាយុជាង ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅ អគារកើតហេតុខាងលើ ជួលបន្ទប់ជាន់ទី៥ ក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នារីម្នាក់ត្រូវជាមិត្តភក្កិ បានរៀបរាប់ឱ្យដឹងថា មុនថ្ងៃកើតហេតុមួយថ្ងៃ នារីរងគ្រោះ បានឆាតតាមទូរស័ព្ទទៅប្រាប់នាងថា បើគ្នាស្លាប់ជួយធ្វើបុណ្យ អោយគ្នាផង។ ដល់ថ្ងៃកើតហេតុ នារីរងគ្រោះ បានប្រាប់អ្នកក្បែរខាងថា នៅក្នុងបន្ទប់ជួលរបស់នាង តែងតែមានជំនាងផ្ទះមកលង នាងរាល់ថ្ងៃ ធ្វើអោយនាងភ័យខ្លាច។ នៅវេលាទៀបភ្លឺ ស្រាប់តែនារីរងគ្រោះ បានលោតពីលើអគារជួលជាន់ទី៥ មកក្រោមបណ្តាលឱ្យស្លាប់ភ្លាមៗ៕

Loading...