ស្រុកខ្សាច់កណ្ដាល ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារ ផឹកស្រាថ្នាំអស់ ៣លីត្រ យកឈើដាក់ទទឹងផ្លូវខាងមុខផ្ទះ លុះដល់នាយប៉ុស្តិ៍មកឃាត់ ស្ទុះទៅវាយនាយប៉ុស្តិ៍ និងពលរដ្ឋម្នាក់ទៀត រងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង ២២និង៣០ នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះ យូ យ៉ារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្នុង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនរងគ្រោះ ១-ឈ្មោះ ផល ស្រីលី ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ២-ឈ្មោះ សោម រ៉ាវុធ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនគរបាលជាតិ ឋាន: នាយប៉ុស្តិ៍ មានទីលំនៅ ភូមិអញ្អែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕