ឡានធុនធំដឹកខ្សាច់ បើកបុកម៉ូតូ ហើយកិនស្ត្រីម្នាក់ ខ្ទេចមួយកំណាត់ខ្លួន ស្លាប់ទាំងព្រលឹម
ស្រុកអូរជ្រៅ ៖ ស្ត្រីម្នាក់ជាបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលភី ជិះម៉ូតូត្រឡចេញពីផ្ទះ ទៅធ្វើការ នៅក្រុងប៉ោយប៉ែត ត្រូវរថយន្ត ធុនធំដឹកខ្សាច់ បុកហើយកិនស្លាប់ កាលពីព្រឹកព្រលឹម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ សាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ច បានអោយដឹងថា ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ វែង សាវ៉ៃ អាយុជាង ២០ឆ្នាំ ជាបុគ្គលិកផ្នែកប្រមូលឥណទាន ក្រុងប៉ោយប៉ែត រស់នៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជិះម៉ូតូហុងដាឌ្រីម ពាក់ផ្លាក លេខបន្ទាយមានជ័យ 1L.1503 តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីកើតទៅលិច ត្រូវបានរថយន្តធុនធំដឹកខ្សាច់ ដែលមិនស្គាល់អត្តសញ្ញាណ បានបុក ហើយកិនធ្លាយពោះស្លាប់ ហើយរថយន្តបង្ក បើកបន្តទៅមុខគេចខ្លួនបាត់៕
Loading...