ម្ចាស់ផ្ទះជាប់រវល់ទៅរកស៊ីលក់ដូរ ហើយចាក់សោចោល ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
​ដោយ វត្តភ្នំ ម៉ោង 08:03
ថ្ងៃទី9 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ ផ្ទះឈើប្រក់ស័ង្កសីមួយកន្លែង ត្រូវភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ ពេលដែលម្ចាស់ផ្ទះ រវល់ទៅលក់ដូរ ហើយចាក់សោចោល បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង នាំគ្នាជួយពន្លត់ កាលពីវេលាម៉ោង ៦និង៣០ នាទីព្រលប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅជាប់ផ្លូវលេខ៣៥៧ ក្រុម៤ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ហ៊ុយ ណាវី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់ម៉ូតូកង់បី រីឯផ្ទះដែលឆាបឆេះ ជាប្រភេទសំណង់ ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រ គុណ ១០ម៉ែត្រ។ផ្ទះខាងលើត្រូវបានម្ចាស់ ទុកកូនប្រុសម្នាក់ អាយុប្រហែល ១២ឆ្នាំទៅ ១៣ឆ្នាំ ឱ្យនៅចាំផ្ទះ ដោយសារពួកគាត់ជាប់រវល់ ធ្វើការរកស៊ីលក់ដូរ ស្រាប់តែឃើញមាន អណ្ដាតភ្លើងឆាបឆេះហុយខ្មួលខ្មាញ់ ធ្វើអោយភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង នាំគ្នាជួយពន្លត់ និងរាយការណ៍ជូនកម្លាំងសមត្ថកិច្ច មកជួយធ្វើអន្តរាគមន៍៕

Loading...