ឃាត់ខ្លួន ក្មេងទំនើងប្រុសស្រីជិត ៣០០នាក់ ដែលប្រមូលផ្តុំគ្នានៅកន្លែងស្ងាត់ៗ តំបន់កោះពេជ្រ ដើម្បីធ្វើការអប់រំណែនាំ
ខណ្ឌចំការមន ៖ កម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន បានធ្វើការឃាត់ខ្លួន ក្មេងទំនើងប្រុសស្រីជិត ៣០០នាក់ ដើម្បីធ្វើការអប់រំណែនាំ កាលពីវេលាម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងតំបន់ ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងប្រុសស្រីទាំងអស់ គឺមានចំនួន ២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួន និងធ្វើការណែនាំ រួចអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ខណៈដែលម៉ូតូមួយចំនួន ដែលមានការកែច្នៃអ ត់មានឯកសារ និងអត់មានស្លាកលេខ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌចំការមន ធ្វើការបញ្ជូនទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ម៉ូតូ ទៅផ្តល់ឯកសារ និងធ្វើការដោះស្រាយ បើសិនជាមានឯកសារត្រឹមត្រូវ សមត្ថកិច្ច នឹងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕
Loading...