បុរសម្នាក់ប្រែង បើកឡានមកឈប់នៅលើស្ពានកោះនរា បន្សល់ទុកស្បែកជើងមួយគូ ផ្អើលទាំងអធ្រាត
ខណ្ឌចំការមន ៖ បុរសម្នាក់ មិនដឹងថាមានវិបត្តិអ្វី បានបើករថយន្ត មកឈប់នៅលើស្ពានកោះនរា បន្សល់ទុកស្បែកជើងមួយគូ និងរថយន្ត ម៉ាក MG បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ត ម៉ាក MG មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007 ឡើងមកឈប់លើស្ពានកោះនរា រួចចុះនិយាយទូរស័ព្ទ ដើរចុះឡើងៗ ស្រាប់តែបាត់មនុស្សឈឹង ដោយបន្សល់ស្បែកជើង១គូ និងរថយន្ត នៅលើស្ពាន ដោយគេសង្ស័យលោតទឹកបាត់ទៅហើយ។ ចុងក្រោយម៉ោង ៣ ទៀបភ្លឺ សន្តិសុខដែលអង្គុយយាម ក្បែរគល់ស្ពានកោះនរា បានឱ្យដឹងថា ពេលសមត្ថកិច្ច និងអ្នកសារព័ត៌មាន ទៅបាត់អស់ គាត់បានឃើញបុរសរូបនោះ ដើរចេញពីក្រោមស្ពាន រួចក៏ត្រឡប់ទៅផ្ទះវិញ ជាមួយក្រុមគ្រួសារ៕
Loading...