បុកម៉ូតូចូលក្រោមរថយន្ត អូសជាច្រើនម៉ែត្រ បុរសម្នាក់បែកក្បាល ស្លាប់គួរឲ្យសង្វេគ
​ដោយ វត្តភ្នំ ម៉ោង 09:13
ថ្ងៃទី15 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បានផ្លោងបោកក្បាល និងបង្គោលស្លាកសញ្ញា បែកខួរស្លាប់យ៉ាងអាណោចអាធ័ម ដោយសារ រថយន្តស៊េរីទំនើបម៉ាក Jeep បើកដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន បុកពេញទំហឹងអូសម៉ូតូ ចូលក្រោមរថយន្ត ជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ៣១៧ កែងផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ សៀង គីមហុង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ២៧ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ -1DF-5396 តាមផ្លូវ៥៦៦ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ឆ្លងផ្លូវបំបែកជាបួន ពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏មានរថយន្តស៊េរីទំនើបម៉ាក Jeep មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីរជើងមកត្បូង បុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឱ្យ ម្ចាស់ម៉ូតូបោកក្បាល ទៅហ្នឹងបង្គោលស្លាកសញ្ញា បែកខួរស្លាប់យ៉ាងអាណោចអាធ័ម៕

Loading...