ខណ្ឌបឹងកេងកង ៖ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាល បឹងកេងកងទី១ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០៩នាក់ ពីបទហិង្សាដោយចេតនា ដោយប្រើកាំបិតបុ័ងតោ កាប់បង្ករបួសស្នាម កាលពីវេលាម៉ោង ២២:៣០ នាទី យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុច ផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ៖ ជនសង្ស័យចំនួន ០៩ នាក់ ឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ WU TSUNG HING ភេទប្រុស សញ្ជាតិចិន។
២-ឈ្មោះ LAZARE ភេទប្រុស សញ្ជាតិកាំម៉ូរ៉ូន។
៣-ឈ្មោះ YANG SHANG LIN ភេទប្រុស សញ្ជាតិចិន។
៤-ឈ្មោះ LIN WEI TING ភេទប្រុស សញ្ជាតិចិន។
៥-ឈ្មោះ WU TING SHENG ភេទប្រុស សញ្ជាតិចិន។
៦-ឈ្មោះ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន។
៧-ឈ្មោះ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន។
៨-ឈ្មោះ WEI MIN KAI ភេទប្រុស សញ្ជាតិចិន។
៩-ឈ្មោះ ឈិន ម៉េង ភេទប្រុស សញ្ជាតិចិន។សមត្ថកិច្ចបន្តថា៖ វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដៃ ០៩ គ្រឿង, កាំភ្លើងខ្លី ០១ ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ឌខ្មែរ ០១, កាតគ្រីសម្គាល់រថយន្ត ០១, ប័ណ្ណបើកបរ ០១, ប័ណ្ណសម្គាល់ការងារ ០១, កាតធនាគា ០៥, កាតកាន់កាប់កាំភ្លើង ០១,ប្រាក់ ១៥០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ កម្លាំងបានបញ្ជូន មកការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់៕