បើកម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកពីក្រោយ ស្លាប់មួយរំពេច
ខណ្ឌកំបូល ៖ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារបើកម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត មិនស្គាល់ម៉ាកពីក្រោយ បណ្តាលឱ្យដួលបោកក្បាលនឹងផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ឈុន នី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ ភូមិច្រកព្រាល ឃុំភក្កី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌សខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0575 តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង បានបុកពីក្រោយរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យជនរងគ្រោះ ស្លាប់នៅនឹងកន្លែង៕
Loading...