ចេញពីធ្វើការ ត្រឡប់ទៅផ្ទះវិញ ត្រូវបានជនសង្ស័យមួយក្រុម ធាក់ផ្តួលប្លន់យកម៉ូតូ បានសម្រេច
​ដោយ វត្តភ្នំ ម៉ោង 09:20
ថ្ងៃទី21 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ យុវជនម្នាក់ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន បានជិះម៉ូតូមួយគ្រឿង ចេញពីធ្វើការ ត្រឡប់ទៅផ្ទះវិញ ត្រូវបានជនសង្ស័យមួយក្រុម ជិះម៉ូតូពីរគ្រឿង ធ្វើសកម្មភាពធាក់ផ្តួល និងដកកាំបិត គំរាមកាប់ រួចប្លន់យកម៉ូតូ បានសម្រេច ជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៦និង៤០ នាទីព្រលប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខវត្តឫស្សីសាញ់ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KH-1465 ចេញពីធ្វើការ នៅម្ដុំផ្សារឈូកមាស ក្នុងគោលបំណងទៅផ្ទះ នៅម្ដុំចំការដូង ដោយធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យបួននាក់ ជិះម៉ូតូ ២គ្រឿង បានមកធ្វើសកម្មភាព ធាក់ផ្តួលម៉ូតូគាត់ឱ្យដួលទៅលើថ្នល់ រួចបានលើកម៉ូតូ ជិះគេខ្លួន បាត់ស្រមោលតែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស៕

Loading...