មកពីផឹកកាហ្វេ ក៏យកដបស្រាវាយបំបែក រួចយកមកអារកខ្លួនឯង រហូតដល់ស្លាប់
ខណ្ឌ៧មករា ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វី បានធ្វើអត្តឃាតបញ្ចប់ជីវិត ដោយបានបំបែកដបស្រា យកមកអារក រហូតស្លាប់ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកពិនិត្យ កាលពីវេលាម៉ោង ៨និង៤០ នាទីព្រឹក ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ម្ដុំក្បែរក្ដាន់២ តាមផ្លូវលេខ១៦៩ ស្ថិតនៅក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ ឃូរ រ៉ាឌី អាយុ ៣៨ឆ្នាំ មានទីលំនៅ ជួលផ្ទះនៅផ្សារតូច ។ លោក គុយ ផល្លា នាយប៉ុស្តិ៍មិត្តភាព បានប្រាប់ឲ្យដឹងថា បុរសដែលបានយកដបស្រា អាករខ្លួនឯងខាងលើនោះ ដំបូងគេឃើញគាត់ ជិះម៉ូតូម៉ាកគុបមួយគ្រឿង ផឹកកាហ្វេនៅម្ដុំក្តាន់ពីរ មួយសន្ទុះក្រោយមក ក៏យកដបស្រាបំបែក រួចយកមកអារក ខ្លួនឯង រត់ពេញថ្នល់ បន្ទាប់មកក៏បានដួល ស្លាប់នៅនឹងកន្លែងកើតហេតុ៕
Loading...