ឪពុកចិត្តខ្មៅ ចាប់ជើងកូនប្រុស អាយុ ២ខួប បោកនិងជញ្ជាំង ស្លាប់យ៉ាងអាណោចអាធ័ម
​ដោយ វត្តភ្នំ ម៉ោង 08:39
ថ្ងៃទី24 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឃាតកម្ម ចាប់ជើងកូនប្រុស អាយុ ២ខួប បោកនិងជញ្ជាំង ស្លាប់យ៉ាងអាណោចអាធ័ម រួចយកសពទៅលាក់ នៅលើធ្នើបន្ទប់ទឹក ឡៅតឿ រយះពេលពេល ២ថ្ងៃ រហូតធំក្លិន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០ នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៣១០ កែង១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនដៃដល់ដៃឆៅឈ្មោះ ភួង ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ដោយឡែក ក្មេងប្រុសរងគ្រោះ មានឈ្មោះ ស៊ឹម សុយុទ្ធ ភេទប្រុស អាយុ ២ឆ្នាំ។ មុនពេលកើតហេតុ មានអ្នកជិតខាង បានខលមកប្រាប់ជីដូន របស់កុមារាខាងលើថា ឪពុកបានប្រើហិ.ង្សាទៅលើក្មេងប្រុសរងគ្រោះ ឌោយសារឪពុក ស្រឡាញ់កូនស្រីខ្លាំងជាងកូនប្រុស និងមានប្រើប្រាស់គ្រឿងញៀន ទៀតផង។ កុមារាខាងលើ បានបា.ត់ខ្លួនពីផ្ទះ ចំនួន ២ទៅ៣ ថ្ងៃមកហើយ ក្រុមគ្រួសារបានប្រកាសស្វែងរកកូន តាមប្រព័ន្ធផ្សព្វផ្សាយផង នៅតែមិនទាន់រកឃើញ ចុងក្រោយទើបដឹងថា ត្រូវឪពុកសម្លាប់៕

Loading...