ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកឡានកំពុងចតលើចិញ្ចើមផ្លូវ ដួលបោកនឹងថ្នល់ រងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 11:26
ថ្ងៃទី20 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បានរងរបយសធ្ងន់ ដោយសារ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត កាមរីស៊េរីចាស់មួយគ្រឿង ដែលចតស្ងៀម លើចិញ្ចើមផ្លូវ ​ហើយបុរសមួយក្រុម បានលើកជនរងគ្រោះ ដាក់លើម៉ូតូកង់បីជិះចេញទៅបាត់ ដោយមិនដឹងថា យកទៅសង្គ្រោះនៅមន្ទីរពេទ្យណា កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣  នៅត្រង់ចំណុច មុខការាស រថយន្តមួយកន្លែង តាមបណ្តោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូហុងដាសេ១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-0800 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០៨ ពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលបុករថយន្តកាមរីស៊េរីចាស់ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2C-1805 ដែលចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឱ្យដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់។ ខណៈនោះ គេឃើញមានបុរសមួយក្រុម បានមកលើកជនរងគ្រោះ ដាក់លើម៉ូតូកង់បី រួចជិះចេញទៅបាត់ មិនដឹងថា យកទៅសង្គ្រោះ នៅមន្ទីរពេទ្យណា៕

Loading...