បើកលឿនមិនប្រយ័ត្ន ដល់ផ្លូវកោង បុកឡើងសួនពុះចែកទ្រូងផ្លូវ និងរបើកគ្រឹះបង្គោលភ្លើង
ខណ្ឌជ្រោយចង្វារ ៖ រថយន្ត ហាយឡិនឌ័រ មួយគ្រឿង បើកយ៉ាងលឿន មកដល់ផ្លូវកោង មិនប្រយ័ត្ន ជ្រុលចង្កូឡេីងសួនពុះចែកទ្រូងផ្លូវ និងបុកគ្រិះបង្គោលភ្លេីង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៣និង១៥ នាទីទាបភ្លឺ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ ស្ថិតតាមបណ្ដោយផ្លូវ OCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ ។
មុនកេីតហេតុ គេឃើញ រថយន្តបង្កម៉ាក ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2O-1458 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ OCIC ទិសដៅពីត្បូងមកជេីង ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងផង អ្នកបេីកបរមិនបង្អន់ល្បឿន ក៏ជ្រុលឡេីងសួន ពុះចែកទ្រូងផ្លូវ និងបុកគ្រិះបង្គោលភ្លេីង ឡេីងរបេីកគល់ រងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ៕
Loading...