អ្នកនេសាទ ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹក នៅក្បែរស្ពាន ជ្រោយចង្វារ
រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ ឈ្មោះ សំណាង ត្រូវបានអ្នកនេសាទ ប្រទះឃើញអណ្តែតទឹក នៅក្បែរស្ពាន ជ្រោយចង្វារ ទីដែលគាត់បានគិតខ្លី បញ្ចប់ជីវិត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមកលោតទឹក លើស្ពានជ្រោយចង្វារ កាលពីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ។
ជនរងគ្រោះ មានឈ្មោះ ចាន់ សំណាង អាយុ ១៧ ឆ្នាំ រស់នៅ ជាមួយម្តាយ។ គ្រួសារបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មុនពេលជនរងគ្រោះ បានសម្រេច មកលោតទឹក គ្មាននរណាម្នាក់ដឹងថា គាត់មានវិបត្តិអ្វីនោះទេ ដោយជនរងគ្រោះ បានផឹកស្រា ជាមួយមិត្តភ័ក្ក អស់ចំនួន ១កប៉ុង បន្ទាប់មក ក៏បានជិះម៉ូតូមួយគ្រឿង មកលើស្ពានជ្រោយចង្វារ រួចលោតទឹកសម្លាប់ខ្លួន បន្សល់ទុក តែស្បែកជើង និង ម៉ូតូ រួមទាំងទូរស័ព្ទដៃមួយគ្រឿង នៅលើស្ពាន៕
Loading...