ឡានសាមុយរបស់មន្ទីរពេទ្យឯកជន សុងការណ៍ បុកជាមួយឡានប៉ាសឺរ៉ូ ក្រឡាប់សង្កត់លើម៉ូតូមួយគ្រឿង
​ដោយ វត្តភ្នំ ម៉ោង 09:46
ថ្ងៃទី27 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យឯកជន សុងការណ៍ បានបើកបុកជាមួយ រថយន្ត ប៉ាសឺរ៉ូ ពីចំហៀង បណ្ដាលឲ្យក្រឡាប់ សង្កត់លើម៉ូតូធូដេ មួយគ្រឿង កំពុងចតនៅកែងស្តុប អូសជាច្រើនម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង ២និង២៥ នាទី យប់រំលងអាធ្រាត ឈានចូល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុច ស្តុបបំបែកជាបួន តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១០៨ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្តប៉ាសឺរ៉ូ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AM-4491 ធ្វើដំណើរតាម បណ្ដោយផ្លូវ ១០៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចភ្លើងស្តុប ផ្លូវបំបែកជាបួន ក៍មានរថយន្តមន្ទីរពេទ្យឯកជន សុងការណ៍ ពាក់ស្លាកលេខ ព្រះសីហនុ 2A-8564 ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ទិសដៅ ពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្ត ប៉ាសឺរ៉ូ ពីចំហៀងខាងស្តាំ ពេញទំហឹង បណ្ដាលឲ្យរថយន្ត ប៉ាសឺរ៉ូ ក្រឡាប់លើម៉ូតូធូដេ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1A-7241 កំពុងចតនៅលើចិញ្ចើមផ្លូវ កែងភ្លើងស្តុបអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្ត មន្ទីរឯកជនមួយគ្រឿងទៀត ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ៕

Loading...