ខេត្តបាត់ដំបង ៖ ឡចំហុយឈើមួយកន្លែង ដែលមិនមានមនុស្សចាំនៅ ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ២៣និង២១ នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
សមត្ថកិច្ច បានអោយដឹងថា ឡចំហុយឈើ ដែលត្រូវអគ្គិភ័យឆាបឆេះ មានម្ចាស់ឈ្មោះ គឹម អៀង ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយខូចខាត រោងសង់អំពីឈើប្រក់ស័ង្កសី ចំនួន ០១ខ្នង, ឈើស្វាយប្រហែល ១០គីប, ម៉ូទ័រផលិតធ្យូងអនាម័យ ចំនួន ០៤គ្រឿង។ សមត្ថកិច្ចបានប្រើប្រាស់ ឡានទឹក ចំនួន ០៤គ្រឿង ដើម្បីចុះជួយធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់ ហើយបើតាមការសន្និដ្ឋាន របស់ម្ចាស់ឡ បានបញ្ជាក់ថា ករណីនេះគឺអាចបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី៕