ទើបស្គាល់គ្នា ៣ថ្ងៃ សង្សារបបួលទៅហូបអី រួចប្លន់យកលុយនិងទូរស័ព្ទ
​ដោយ វត្តភ្នំ ម៉ោង 10:52
ថ្ងៃទី13 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ នារី ២នាក់ ទើបតែស្គាល់ជនសង្ស័យ ជាសង្សារបាន ៣ថ្ងៃ តាមបណ្តាញសង្គម ក៏បបួលទៅហូបអី រួចក៏ល្បួងឱ្យទៅលេង ផ្ទះមិត្តភក្តិ លុះដល់ពេលត្រឡប់មកវិញ ដល់ផ្លូវស្ងាត់ ស្រាប់តែលេចមុខ ជនសង្ស័យ ២នាក់បន្ថែមទៀត ដែលជាបក្ខពួក ចេញមកវាយជនរងគ្រោះ គំរាមយកទូរស័ព្ទ ម៉ាក iPhone11 ProMax និងលុយចំនួន ៤០០ដុល្លារ រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នារីរងគ្រោះ បានរៀបរាប់ឱ្យដឹងថា ដំបូង គាត់និងជនសង្ស័យ ដែលត្រូវជាសង្សារ ទើបតែស្គាល់គ្នា តាមរយៈបណ្ដាញសង្គម បានតែបីថ្ងៃប៉ុណ្ណោះ សង្សារបបួលទៅហូបអី រួចក៏ល្បួង ឱ្យទៅលេងផ្ទះមិត្តភក្តិ ។ លុះដល់ពេលត្រឡប់មកវិញ ដល់ផ្លូវស្ងាត់ផងនោះ ស្រាប់តែលេចមុខ ជនសង្ស័យ ២នាក់បន្ថែមទៀត ចេញមកវាយ រួចគំរាមយកទូរស័ព្ទដៃ មួយគ្រឿង ម៉ាក iPhone11ProMax និងលុយចំនួន ៤០០ដុល្លារ បានសម្រេចរួចនាំគ្នា រួមទាំងបុរសជាសង្សារ ជិះម៉ូតូរត់គេចខ្លួនបាត់ អស់តែម្តង៕

Loading...