ឡានមែរសឺដេស បើកបត់ឆ្លងផ្លូវ បួងចង្កូតមិនទាន់ បុកបង្គោលភ្លើងស្តុប សញ្ញាថ្មើរជើង
​ដោយ វត្តភ្នំ ម៉ោង 10:12
ថ្ងៃទី6 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ រថយន្ត ម៉ាកមែរសឺដេស បើកបត់ឆ្លងផ្លូវ ក្នុងល្បឿនលឿន បួងចង្កូតមិនទាន់ ជ្រុលទៅបុក បង្គោលភ្លើងស្តុប សញ្ញាថ្មើរជើង រងការខូចខាត កាលពីវេលាម៉ោង ១២និង១០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខក្រសួងប្រៃសណីយ៍ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ លេខ៩៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្ត ម៉ាកមែរសឺដេស ពណ៌ស មិនចាំស្លាកលេខ ដោយម្ចាស់ដោះយកទៅបាត់ បើកបរតាមបណ្ដោយ ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ ចំណុចកើតហេតុ បានបត់ឆ្វេងដៃ មកផ្លូវលេខ៩៦ ក្នុងល្បឿនលឿន បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុក បង្គោលភ្លើងស្តុប សញ្ញាថ្មើរជើង បណ្ដាលឱ្យទ្រេត និងដាច់ធ្លាក់អំពូល ចុះមកក្រោម ត្រូវបានម្ចាស់រថយន្ត រើសយកមកទុក ក្នុងរថយន្ត ហើយនាំគ្នាគេចខ្លួន បាត់ស្រមោល៕

Loading...