ឡានដឹកទឹកកក សង្ស័យតៃកុងងោកមួយភាំង ជ្រុលទៅបុក បង្គោលភ្លើង
​ដោយ វត្តភ្នំ ម៉ោង 09:38
ថ្ងៃទី4 ខែSeptember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្តឃ្លុប ដឹកទឹកកកមួយគ្រឿង ដោយតៃកុងងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុក បង្គោលភ្លើង ងការខូចខាត ហើយទឹកកកក្នុងរថយន្ត បានខ្ចាយចេញមកក្រៅពេញផ្លូវ កាលពីវេលាម៉ោង ៤និង៣០ នាទីទាបភ្លឺ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តឃ្លុប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7457 បើកតាមបណ្ដោយផ្លូវ ម៉ៅសេទុង ទិសដៅពីលិចមកកើត ដោយតៃកុង ងោកមួយភាំង ក៏រេចង្កូតមកស្ដាំដៃ ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ មួយដើម រងការខូចខាត ហើយទឹកកក ខ្ទាតចេញពីរថយន្ត តែមិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ទេ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំការដោះស្រាយ៕

Loading...