ជិះម៉ូតូឌុបគ្នា បើកផ្លូវឱ្យឡានពេទ្យ ទាំងបញ្ច្រាសទិស ជ្រុលទៅបុក លុចស៊ីស LX570 ស្លាប់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:53
ថ្ងៃទី29 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារ ជិះម៉ូតូឌុបគ្នា បើកផ្លូវឱ្យឡានពេទ្យ ទាំងបញ្ច្រាសទិស ជ្រុលទៅបុក រថយន្តលុចស៊ីស LX570 ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង ៩និង១០ នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខ រោងចក្រផលិតទឹកស្អាត និរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញយុវជនមួយក្រុម មានគ្នា ៦នាក់ បានជិះម៉ូតូ ២គ្រឿងឌុបគ្នា ជិះបើកផ្លូវឱ្យ រថយន្តសង្គ្រោះបន្ទាន់ តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅបញ្ច្រាសចរាចរណ៍ ពីលិចមកកើត ក្នុងល្បឿនលឿន ហើយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1O-9436 ជិះឌុបគ្នា ៣នាក់ បានបុករថយន្ត ម៉ាកលុចស៊ីស LX570 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា LY-SOKHA ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្ត និងម៉ូតូរងការខូចខាត យ៉ាងដំណំ ហើយភាគីខាងម៉ូតូ បានដួលបោកក្បាល បណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀត បានស្លាប់ ពេលទៅដល់មន្ទីរពេទ្យ ខណះម្នាក់ទៀត រងរបួសធ្ងន់៕

Loading...