ជិះម៉ូតូចាប់ហ្វ្រាំងបោកដួល ត្រូវរថយន្តកុងតឺន័រ កិនបែកក្បាល ស្លាប់ ៣នាក់
​ដោយ វត្តភ្នំ ម៉ោង 09:10
ថ្ងៃទី22 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ យុវជនម្នាក់ និងយុវត្តី ២នាក់ទៀត បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើកម៉ូតូលឿន វ៉ាក់អើនិងរថយន្ត ក៏ចាប់ហ្វ្រាំងបោកដួល ត្រូវរថយន្តកិនបែកក្បាល កាលពីវេលាម៉ោង ១២និង៥០ នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចកណ្ដាលស្តុប ២៤ ម៉ោង តាមបណ្តោយផ្លូវ ហាណូយ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវតីទាំង ២នាក់ មានឈ្មោះ ម៉ីម៉ី និងឈ្មោះស្រីភា ចំណែកឯយុវជនម្នាក់ទៀត មានឈ្មោះ សំណាង អាយុ ១៩ឆ្នាំ។ តាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KG.7491 ឌុបគ្នាតាមបណ្តោយផ្លូវ ឧកញ៉ា ម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ វ៉ាក់អើនិងរថយន្តកុងតឺន័រ បើកតាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ ពីត្បូងទៅជើង ក៏ចាប់ហ្វ្រាំងបោកដួល ហើយរថយន្តកុងតឺន័រ កិនទាំង ៣នាក់ស្លាប់ភ្លាមៗ តែម្តង៕

Loading...