ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុក ឡានហាយឡេនឌ័រ ដួលរងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:25
ថ្ងៃទី19 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីម ក្នុងល្បឿនលឿន និងបានវ៉ាជែងរថយន្ត នៅខាងមុខ ជ្រុលទៅបុក រថយន្តហាយឡេនឌ័រ មួយគ្រឿងទៀត ដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង៨ និង៣០ នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2X-9932 បើកបរដោយស្រ្តីម្នាក់ តាមបណ្តោយផ្លូវ៣៧១ ទិសដៅ ពីកើតមកលិច ស្រាប់តែមាន ម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JH-9737 ជិះដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៣៧១ ទិសដៅបញ្ច្រាសគ្នា ពីលិចមកកើត ក្នុងល្បឿនលឿន និងបានវ៉ាជែង រថយន្តមួយគ្រឿង មិនចាំផ្លាកលេខ ទៅបុករថយន្ត ហាយឡេនឌ័រ ចំពីមុខពេញទំហឹង រងការខូចខាតយ៉ាងដំណំ ចំណែកឯបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ត្រូវ៕

Loading...