ជិះម៉ូតូលឿន ដល់ផ្លូវបំបែកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត កំពុងបើកឆ្លងផ្លូវ
ខណ្ឌចំការមន ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅមន្ទីរពេទ្យ ដោយសារ បើកម៉ូតូលឿន ដល់ផ្លូវបំបែកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត កំពុងបើកឆ្លងផ្លូវ ចំពាក់កណ្ដាល ពេញទំហឹង កាលពីម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវ១០៥ កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក TOYOTA RAIZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-1906 បើកតាមបណ្តោយផ្លូវលេខ៤៣២ ទិសដៅ ពីកើតមកលិច មកដល់ផ្លូវបំបែក ក៏ត្រូវម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1FU-0682 បើកតាមបណ្ដោយផ្លូវ១០៥ ពីជើងមកត្បូង ជ្រុលទៅបុកចំពាក់កណ្ដាល ចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឲ្យដួល រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជន ដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ៕
Loading...