ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូស ពីចំហៀង របួសធ្ងន់ស្រាល ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:57
ថ្ងៃទី9 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសស្ត្រី ២នាក់ បានរងរបួស ធ្ងន់និងស្រាល ដោយសារ ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូស ចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង ១១និង៥០ នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុច គល់ស្ពានអាកាស ៧មករា ផ្នែកខាងកើត តាមបណ្តោយផ្លូវលេខ២៦៥ កែងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក។

មុនដំបូងគេឃើញ រថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-7550 បើកចុះពីលើ ស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាកអ៊ែរប្ល៊ែដ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1HT-7994 ឌុបនារីម្នាក់ តាមបណ្តោយផ្លូវលេខ២៦៥ ក្នុងទិសដៅពីត្បូងទៅជើង ក៏ជ្រុលទៅបុកចំ ពីចំហៀងខាងស្តាំ រថយន្ត ពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ស្រាល ២នាក់ ចំណែកម៉ូតូ និងរថយន្ត រងការខូចខាត យ៉ាងដំណំ៕

Loading...