ជិះម៉ូតូឡើងស្ពានច្បារអំពៅ មិនប្រយ័ត្ន ជ្រុលទៅបុក ឡានដឹកទំនិញ ស្លាប់មួយរំពេច
ខណ្ឌមានជ័យ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារ ជិះម៉ូតូឡើងស្ពានច្បារអំពៅ ក្នុងល្បឿនលឿន មិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តដឹកទំនិញ ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ៣និង១០ នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចលើស្ពាន ច្បារអំពៅ ផ្នែកខាងលិច ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
មុនពេលកើតហេតុ គេបានឃើញ រថយន្តដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2O-4414 បើកឡើងស្ពាន ច្បារអំពៅចាស់ ក្នុងទិសដៅ ពីលិចទៅកើត តែឡើងមិនរួច ក៏ឈប់ ឱ្យរថយន្តបែនមួយគ្រឿង ជួយសណ្តោង ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GL -2637 បើកឡើងស្ពាន មកពីក្រោយ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុក គូទរថយន្តពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ តែម្តង៕
Loading...