បើកម៉ូតូលឿនពេក ចាប់ហ្វ្រ័ងមិនទាន់ ជ្រុលទៅបុក គូទឡាន បែកក្បាលស្លាប់
​ដោយ វត្តភ្នំ ម៉ោង 10:51
ថ្ងៃទី2 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌឬស្សីកែវ ៖ អ្នកដឹកជញ្ជូនម្ហូប តាមអនឡាញ របស់ក្រុមហ៊ុន Food panda បានស្លាប់ ដោយសារ បើកម៉ូតូក្នុងល្បឿនលឿន ចាប់ហ្វ្រ័ងមិនទាន់ ក៏ជ្រុលទៅបុក រថយន្តពីក្រោយ យ៉ាងពេញទំហឹង បោកផ្ទប់ បែកក្បាល កាលពីវេលាម៉ោង ២និង១០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុច ច្រកចូល ឃ្លាំងអង្ករ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុខ ឡាយលឹមស្រេង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកដឹកម្ហូប តាមអនឡាញ Food panda រស់នៅ គីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HQ.8686 តាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅ ពីត្បូងទៅជើង ជ្រុលទៅបុក រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D.9398 បណ្តាលឱ្យម៉ូតូ ចូលក្រោមរថយន្ត ឯម្ចាស់ម៉ូតូ បោកក្បាលផ្ទប់ នឹងរថយន្ត បែកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម៕

Loading...