ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារ ជិះម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៧និង១៥ នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅលើ មហាវិថីឈ្នះ=ឈ្នះ ត្រង់ចំណុចច្រកឡើង ផ្លូវល្បឿនលឿន ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នរងគ្រោះដែលបានស្លាប់ឈ្មោះ សុះ រី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរព្រូរថយន្ត នៅក្រុមហ៊ុន តេង ឡាយ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិសាត់ 1H-4919 ជិះចេញពីក្រុមហ៊ុន ទៅរកទិញទឹកកក លុះជិះឆ្លងផ្លូវ ពីកើតទៅលិចមកវិញ ស្រាប់តែម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ព្រៃវែង 1W-1410 ជិះពីត្បូងទៅជើង ក្នុងល្បឿនលឿន បានជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យស្លាប់ជនរងគ្រោះម្នាក់ ចំណែកម្នាក់ទៀត រងរបួសធ្ងន់៕