បើកម៉ូតូឌុបគ្នាលក់ម្ជូរ ជ្រុលទៅបុកឡាន តូយូតា ព្រូស បើកបត់ឆ្លងផ្លូវ របួសធ្ងន់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:11
ថ្ងៃទី29 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសម្នាក់ និងក្មេងប្រុសម្នាក់ទៀត បានរងរបួសធ្ងន់ នាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ ដោយសារ បើកម៉ូតូឌុបគ្នាលក់ម្ជូរ ជ្រុលទៅបុករថយន្ត តូយូតាព្រូស បើកបត់ឆ្លងផ្លូវ ចំពីមុខពេញទំហឹង កាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានបើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JI-0063 ជិះឌុបគ្នា តាមបណ្តោយ ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ ពីត្បូងទៅជើង មកដល់កែងផ្លូវលេខ៩៦ ជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុក រថយន្តម៉ាកតូយូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-2807 បើក ក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូង រួចបានបត់ឆ្វេងឆ្លងផ្លូវ ចំពីមុខចំហៀងខាងស្តាំ ពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរ របួសធ្ងន់ទាំង ២នាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកម្ចាស់រថយន្តវិញ ត្រូវបានប្រពលរដ្ឋ ជួយឃាត់ ប្រគល់ឲ្យសមត្ថកិច្ច៕

Loading...