ជិះម៉ូតូលឿនទៅបុកពីក្រោយ គោយន្តកែច្នៃដឹកពាង ដែលចតនៅចិញ្ចើមផ្លូវ ស្លាប់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:32
ថ្ងៃទី27 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកមង្គលបុរី ៖ ក្មេងស្រី ២នាក់ ជិះម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលទៅបុក គោយន្តកែច្នៃ ដឹកពាងពីក្រោយ ពេញទំហឹង បណ្តាលឱ្យស្លាប់ ទាំង ២នាក់ កាលពីល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ អ្នកឌុបអាយុ ជាង ១០ឆ្នាំ និងអ្នករួមដំណើរ អាយុជាង ៧ឆ្នាំ រស់នៅភូមិ.ឃុំបន្ទាយមានជ័យ ស្រុកមង្គលបុរី បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-8789 តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បានបុកពីក្រោយ គោយន្តកែច្នៃដឹកពាង ដែលចតចោលនៅចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុ៕

 

Loading...