ឡង់គ្រីស័រ បើកទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ នៅភ្លើងស្តុប ក្រសួងមហាផ្ទៃ
​ដោយ វត្តភ្នំ ម៉ោង 10:33
ថ្ងៃទី26 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ ជនជាតិបរទេស ២នាក់ បានបើករថយន្ត ម៉ាកឡង់គ្រីស័រ យ៉ាងលឿន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ពីរកង់ ហើយរថយន្តបង្ក ខូចមួយកំណត់មុខ យ៉ាងដំណំ នៅវេលាម៉ោង ២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភ្លើងស្តុបក្រសួងមហាផ្ទៃ តាមបណ្តោយ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនដំបូង គេឃើញរថយន្ត ម៉ាកឡង់គ្រីស័រ ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 2BC.7716 បើកបរដោយ ជនជាតិបរទេស តាមបណ្ដោយ ផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើង យ៉ាងលឿន បានរេចង្កូត មកឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឱ្យបាក់អស់ពីរកង់ ខ្ទាតទៅចំណីផ្លូវម្ខាង ចំណែកឯរថយន្ត រងការខូចខាត ផ្នែកខាងមុខ ស្ទើរតែទាំងស្រុង តែក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យនរណាម្នាក់ រងរបួសនោះទេ ៕

Loading...