ឡាន ឡង់គ្រីស័រ បុកជាមួយឡិចស៊ីស 400h នៅត្រង់ផ្លូវបំបែកជាបួន ក្រឡាប់ផ្ងារជើង
​ដោយ វត្តភ្នំ ម៉ោង 10:29
ថ្ងៃទី21 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក៖ រថយន្តឡង់គ្រីស័រ មួយគ្រឿង បានក្រឡាប់ផ្ងារជើង បន្ទាប់ពីបុកជាមួយ រថយន្តឡិចស៊ីស 400h នៅត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវលេខ៦១៤ កែងផ្លូវលេខ២៩១ ស្ថិតក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-8665 បើកតាមបណ្តោយផ្លូវលេខ៦១៤ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមាន រថយន្តម៉ាកឡិចស៊ីស RX 400h ពាក់ស្លាកលេខ ខេមរភូមិន្ទ 02. 2-9743 បើកតាមបណ្តោយ ផ្លូវលេខ២៩១ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យ រថយន្តឡង់គ្រីស័រ ក្រឡាប់ផ្ងារជើង តែសំណាងល្អ មិនមានមនុស្សរងរបួស៕

Loading...