បើកម៉ូតូលឿន វ៉ាជែងបណ្តាលឱ្យដួល ចូលក្រោមឡានធុនធំ កិនស្លាប់
​ដោយ វត្តភ្នំ ម៉ោង 10:44
ថ្ងៃទី19 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ យុវជនម្នាក់ បានស្លាប់ក្រោយ ពីបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបើកម៉ូតូលឿន វ៉ាជែងបណ្តាលឱ្យដួល ហើយរថយន្តធុនធំ បើកមកបុក អូសជាច្រើនម៉ែត្រ នៅវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ដែលស្លាប់ មានឈ្មោះ ដែន កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើសំណង់ ស្នាក់នៅ ម្តុំចំការដូង មានស្រុកកំណើត នៅភូមិទួលព្រហ្ម២ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ជិះម៉ូតូ ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AE-8086 តែម្នាក់ឯង។ ចំណែក រថយន្តធុនធំ ហៅរថយន្តភ្លៅ៣ ក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3A-3598 និងកន្ទុយខាងក្រោយ ពាក់ផ្លាកលេខ ភ្នំពេញ4A-2835 អ្នកបើកបរ ត្រូវបានឃាត់ខ្លួន៕

Loading...