ឡានពាក់ស្លាកលេខ នគរបាល បើកបុកនិងកិនអូសម៉ូតូ ១៥០០ដុល្លារ ដើម្បីបញ្ចប់រឿង
​ដោយ វត្តភ្នំ ម៉ោង 10:15
ថ្ងៃទី14 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ រថយន្តម៉ាក LAND ROVER DEFENER បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុក និងកិនអូសម៉ូតូ ពីក្រោម បណ្ដាលឱ្យបុរស ២នាក់ រងរបួស កាលពីវេលាម៉ោង ១០និង៥០ នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ជិតមន្ទីរពេទ្យរបេង ផ្លូវលេខ១០៥ កែងផ្លូវលេខ២៨៨ ក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

មុនពេលកើតហេតុ គេឃើញបុរស ២នាក់ ជិះម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-6438 ធ្វើដំណើរ តាមបណ្ដោយ ផ្លូវលេខ១០៥ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ ផ្លូវបំបែកជាបួន ស្រាប់តែមានស្ត្រីម្នាក់ បើករថយន្តម៉ាក LAND ROVER DEFENDER ពណ៌ស្ករ ពាក់ស្លាកលេខ នគរបាល 2.7869 តាមបណ្ដោយ ផ្លូវលខ២៨៨ ក្នុងទិសដៅ ពីលិចទៅកើត ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកនិងកិនអូសម៉ូតូ ពីក្រោមរថយន្ត របួសា ២នាក់ ហើយសងសំណង ទៅខាងម៉ូតូចំនួន ១៥០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

Loading...