ជិះម៉ូតូជ្រុលទៅបុក ឃឿនសួនច្បារ ពុះចែកទ្រូងផ្លូវ ស្លាប់ម្នាក់ របួស ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:01
ថ្ងៃទី13 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌឬស្សីកែវ ៖ គួរឱ្យសង្វេគណាស់.! ខណៈបុរស ៣នាក់ ជិះម៉ូតូ ឌុបគ្នាដើរលេង ជ្រុលទៅបុក ឃឿនសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបុរសម្នាក់ បានស្លាប់ នៅនឹងកន្លែងកើតហេតុ និង ២នាក់ទៀត រងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៩និង២០ នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះ ដែលស្លាប់ មានឈ្មោះ ផាន់ លិន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរដាំផ្កា ស្នាក់នៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើត នៅឃុំឃ្លាំងមឿង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល អ្នកអង្គុយកណ្ដាល។ ចំណែកអ្នកបើកម៉ូតូ រងរបួសធ្ងន់ និងម្នាក់ទៀត អង្គុយខាងក្រោយ រងរបួសស្រាល។

មុនកើតហេតុ ពួកគេបានជិះម៉ូតូ ម៉ាកហុងដាប៊ីត ពណ៌ក្រហម លាយស ពាក់ផ្លាកលេខ ភ្នំពេញ 1KB-0151 ចេញពីទីកន្លែងស្នាក់នៅ របស់ជនរងគ្រោះ ដែលស្លាប់ បានធ្វើដំណើរ តាមបណ្ដោយផ្លូវបុរីអង្គរ ទិសដៅ ពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុ ផ្លូវរាងកោងបន្តិច ក៏ជ្រុលទៅបុកឃឿនសួន ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបុរសម្នាក់ ដួលបោកទៅនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែង៕

Loading...