បើកឡានទៅបុក ខឿនសួនច្បារ ពុះចែកទ្រូងផ្លូវ រងការខូចខាត យ៉ាងដំណំ
ខណ្ឌដង្កោ ៖ បុរសម្នាក់ បើករថយន្តម៉ាក HAWTAIA រេចង្កូតទៅបុក ខឿនសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្ត រងការខូចខាត យ៉ាងដំណំ កាលពីវេលាម៉ោង ៤និង១០ នាទី ទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវលេខ២១៧ ត្រង់ចំណុចក្បែរ អតីតស្ពានដែក ចំការដូង ស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។
មុនកើតហេតុ គេឃើញរថយន្ត ម៉ាក HAWTAIA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7124 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ២១៧ ក្នុងទិសដៅ ពីកើតមកលិច យ៉ាងលឿន ស្រាប់តែរេចង្កូត ទៅបុកខឿនសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្ត បាក់កាឡេកង់មុខ ចំហៀងខាងឆ្វេង ទៅមុខលែងរួច តែករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់ទេ៕
Loading...