ឡានដឹកស៊ីម៉ងត៍ វ៉ាជែងជាមួយ ឡានដឹកថ្ម ជ្រុលទៅបុកម៉ូតូ កិនបុរសម្នាក់ បែកក្បាលស្លាប់
​ដោយ វត្តភ្នំ ម៉ោង 10:53
ថ្ងៃទី17 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់ បានបែកក្បាល ស្លាប់គួរឲ្យអាណិត ដោយសារ រថយន្តដឹកស៊ីម៉ងត៍ វ៉ាជែងជាមួយ រថយន្តដឹកថ្ម ជ្រុលបុកនិងកិន ពេលកំពុងជិះម៉ូតូ កាលពីវេលាម៉ោង ១០និង២០ នាទីយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយ មហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

សពជនរងគ្រោះ មានឈ្មោះ គង់ សារ៉ាយ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ លក់បង្អែម គ្រប់មុខ បោះដុំ ស្នាក់នៅ ភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1GD-5974 ធ្វើដំណើរ តាមមហាវិថី ឈ្នះឈ្នះ ទិសដៅ ពីត្បូងទៅជើង ស្រាប់តែមាន រថយន្តធុនធំ ដឹកស៊ីម៉ងត៍ មួយគ្រឿង មិនស្គាល់ផ្លាកលេខ បើកវ៉ាជែង ជាមួយរថយន្តដឹកថ្ម មួយគ្រឿងទៀត បណ្ដាលឱ្យជ្រុលទៅបុកម៉ូតូ និងកិនជនរងគ្រោះ បែកក្បាល ស្លាប់នៅនឹងកន្លែង៕

Loading...